ភ្នំពេញក្រោនអាយុក្រោម១៤ឆ្នាំនៅពូលជាមួយក្រុម Buriram Utd ក្នុងពានរង្វាន់ CP-Meiji Cup U-14

October 16, 2018 - 10:32 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមកីឡាករអាយុក្រោម១៤ឆ្នាំភ្នំពេញក្រោន នឹងចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ CP-Meiji Cup U-14 International Champions 2018 នៅប្រទេសថៃ នាថ្ងៃទី២៧ ខែតុលាខាងមុខនេះ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺក្រុមកីឡាករអាយុក្រោម១៤ឆ្នាំភ្នំពេញក្រោន ត្រូវស្ថិតនៅក្នុងពូលជាមួយក្រុម Buriram Utd និងក្រុម Nongbua Pitchaya FC របស់ប្រទេសថៃ ។

សូមបញ្ជាក់ដែរថាក្រុមដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះមានជាច្រើនប្រទេសដូចជា៖ ៦ក្រុមរបស់ប្រទេសថៃ Buriram Utd, Nongbua Pitchaya FC, Chonburi FC, Suphanburi FC, Muangthong Utd, Bangkok Utd មាន២ក្រុមមកពីប្រទេសជប៉ុន Fagiano Okayama និងក្រុម Jubilo Iwata ១ក្រុមមកពីប្រទេសម៉ាឡេស៊ី NFDP Malaysia ហើយ១ក្រុមមកពីប្រទេសកាតា Aspire Academy និងទីក្រុងហុងកុង Kitchee SC ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់កីឡាករអាយុក្រោម១៤ឆ្នាំរបស់យើង ដែលនឹងលេងតំណាងឲ្យកម្ពុជាទទួលបានជោគជ័យក្នុងការប្រកួតនាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ