ក្រុមកីឡាករអាយុក្រោម១៣ឆ្នាំភ្នំពេញក្រោន ឡើងលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរសៀលនេះ

January 16, 2019 - 11:00 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមកីឡាករអាយុក្រោម១៣ឆ្នាំភ្នំពេញក្រោនដែលកំពុងតែចូលរួមក្នុងព្រឹត្តិការណ៍ទិវាបាល់ទាត់អាយុក្រោម១៣ឆ្នាំ ២០១៨ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅសាលាបាល់ទាត់ជាតិបាទី ពេលនេះបានឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ។

ឆ្លងកាត់ការប្រកួតចំនួន៤លើក ក្រុមកីឡាករអាយុក្រោម១៣ឆ្នាំភ្នំពេញក្រោនឈ្នះទាំងបួនលើកដោយមាន១២ពិន្ទុក្រោយការឈ្នះក្រុមនគររាជភ្នំពេញក្នុងលទ្ធផល ៦-០ ឈ្នះក្រុមខេត្តកោះកុងក្នុងលទ្ធផល ៧-០ ឈ្នះក្រុមខេត្តត្បូងឃ្មុំក្នុងលទ្ធផល ៤-០ និងឈ្នះក្រុម Prak Sport ខេត្តតាកែវក្នុងលទ្ធផល ១០-០ ។

សូមបញ្ជាក់ថានេះគឺជាលទ្ធផលដ៏ល្អមួយដែលក្រុមកីឡាករអាយុក្រោម១៣ឆ្នាំធ្វើបាននៅពេលនេះ ដោយប្រកួតបួនលើកមិនទាន់មានក្រុមណាទាត់ចូលទីក្រុមភ្នំពេញក្រោននៅឡើយទេ ។ លើសពីនេះទៅទៀតក្រុមកីឡាករវ័យក្មេងភ្នំពេញក្រោន នឹងបន្តដំណើរទៅមុខទៀតក្នុងពានរង្វាន់មួយនេះដោយត្រូវលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរសៀលនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ