សោកស្តាយ! ក្រុម U12 ភ្នំពេញក្រោន អស់ឱកាសឡើងវគ្គបន្តក្នុងការប្រកួតពានមិត្តភាពនៅប្រទេសចិន

August 14, 2018 - 4:13 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមកីឡាករអាយុក្រោម ១២ឆ្នាំនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលទៅធ្វើការប្រកួតនៅប្រទេសចិន តំណាងឲ្យប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ Soong Ching Ling Cup, China-ASEAN Youth Football Friendly Matches បានធ្វើការប្រកួតចំនួនបីលើកហើយ ។

ចំពោះការប្រកួតជាលើកដំបូងគឺធ្វើឡើងកាលពីម្សិលមិញនេះនៅវេលាម៉ោង ១០:៤០នាទី ដែលក្រុមកម្ពុជាបានប្រកួតចាញ់ក្រុមឥណ្ឌូនេសុីក្នុងលទ្ធផល ២-១ មួយគ្រាប់របស់ក្រុមកម្ពុជាគឺទាត់បញ្ចូលទីដោយកីឡាករពាក់អាវលេខ៩ ប៊ុន ច័ន្ទដារ៉ារាជ ។ ចំពោះការប្រកួតលើកទីពីរគឺនៅថ្ងៃដដែល នាវេលាម៉ោង ៥:១០នាទី ក្រុមកម្ពុជាបានធ្វើការប្រកួតចាញ់ក្រុមម្ចាស់ផ្ទះចិនក្នុងលទ្ធផល ៧-០ ហើយសម្រាប់ការប្រកួតចុងក្រោយសម្រាប់ពូល A នៅព្រឹកមិញនេះគឺក្រុមកម្ពុជា បានប្រកួតចាញ់ជាលើកទីបីក្នុងការប្រកួតជាមួយក្រុមហ្វីលីពីន ក្រោយលទ្ធផល ៩-០ ។

សូមបញ្ជាក់ថាសម្រាប់ការប្រកួតក្នុងពានរង្វាន់ Soong Ching Ling Cup, China-ASEAN Youth Football Friendly Matches នេះក្រុមកីឡាករអាយុក្រោម១២ឆ្នាំរបស់ភ្នំពេញក្រោនតំណាងឲប្រទេសកម្ពុជាមិនមានឱកាសក្នុងការឡើងទៅវគ្គបន្តនោះទេ ហើយពួកគេនឹងត្រលប់មកកម្ពុជាវិញនាថ្ងៃសៅរ៍ទី១៨ខាងមុខនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ