បញ្ជីឈ្មោះកីឡាករទាំង២៥នាក់ របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ចូលរួមពានរង្វាន់ Leo Pre-season Cup 2020

January 23, 2020 - 10:44 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញនាព្រឹកថ្ងៃទី២៣ មករា ដើម្បីឆ្ពោះដំណើរទៅកាន់ប្រទេសថៃ ដើម្បីចូលរួមពានរង្វាន់ Leo Pre-season Cup 2020។

ភ្នំពេញក្រោន ដែលមានកៅអីរង់ចាំនៅវគ្គ៨ក្រុមចុងក្រោយនឹងត្រូវជួប Chiangrai United FC ទើបយកឈ្នះ Chainat Hornbill FC ដោយលទ្ធផល១ទល់០ កាលពីយប់ម្សិលមិញនេះ។

ខណៈការប្រកួតរវាង ភ្នំពេញក្រោន ជាមួយ Chiangrai United FC នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ខាងមុខនេះ។

*ខាងក្រោមជាបញ្ជីឈ្មោះកីឡាករ២៥នាក់៖

អ្នកចាំទី៖ អ៊ុំ វិចិត្រ, សាវែង សំណាង, គង់ ចាន់វុទ្ធី

ការពារ៖ ប៉ាក់ កែវមុន្នី, សួន នឿត, សេង កុសែន, យឿ សាហ្វី, សឿត បារាំង, សុខ បញ្ញា, សុខ សុវណ្ណ

បម្រើ៖ យឿ ម៉ូស្លីម, អ៊ន ចាន់ប៉ូលីន, Paulo Victor, សេត រ៉ូហ្សាក់, Massaki Idegchi, ជួន ចាន់ចាវ

ប្រយុទ្ធ៖ Andres Nieto, ម៉ៅ ពិសិដ្ឋ, លឹម ពិសុទ្ធ, អ៉ីម សំអូន, ជា ចាន់ដារ៉ា, Esoh Omogba, ប៉ូវ ពុនវុទ្ធី, Okereke Timothy

មតិយោបល់


អត្ថបទផ្សេងៗ