ក្រុមបុគ្គលិកភ្នំពេញក្រោននឹងប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់អគ្គនាយកដ្ឋានទូរស្សន៍ជាតិកម្ពុជានាថ្ងៃសៅរ៍នេះ

December 13, 2019 - 9:50 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នាថ្ងៃសៅរ៍ ទី១៤នេះ ក្រុមបុគ្គលិកនៃក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់អគ្គនាយកដ្ឋានទូរស្សន៍ជាតិកម្ពុជា នាវេលាលម៉ោង ១៨:៣០នាទី ដោយការប្រកួតគឺធ្វើឡើងបន្ទាប់ពីការប្រកួតមិត្តភាពរវាងក្រុមភ្នំពេញក្រោន ជាមួយនឹងក្រុមអង្គរថាយហ្គឺរ នៅកីឡដ្ឋាន Smart RSN ។ គោលបំណងចម្បងនៃការប្រកួតមិត្តភាពនេះគឺមាន ដើម្បីបង្កើតចំណងមិត្តភាពរវាងស្ថាប័នទាំងពីរ ផ្សព្វផ្សាយពីកីឡាបាល់ទាត់បន្ថែមទៀត ពោលគឺក្នុងគោលបំណងឲ្យប្រជាជនកម្ពុជាចូលរួមលេងដើម្បីសុខភាព និងប្រើប្រាស់កីឡាបាល់ទាត់ក្នុងនឹងសាមគ្គីភាព ដោយជៀសវាងពីការរើសអើងជាតិសាសន៍ផងដែរ ។

អាស្រ័យដូចបានជម្រាបជូនខាងលើក្លឹបបាល់ទាត់ភ្នំពេញក្រោន សង្ឃឹមថាបងប្អូនដែលស្នេហាវិស័យបាល់ទាត់នៅកម្ពុជាចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីទស្សនាការប្រកួតមិត្តភាពរវាងក្រុមភ្នំពេញក្រោន និងក្រុមអង្គរថាយហ្គឺរ ព្រមទាំងការប្រកួតមិត្តភាពរវាងក្រុមបុគ្គលិកភ្នំពេញក្រោន ជាមួយក្រុមបាល់ទាត់អគ្គនាយកដ្ឋានទូរស្សន៍ជាតិកម្ពុជា ៕

មតិយោបល់


អត្ថបទផ្សេងៗ