ក្រុមបុគ្គលិកភ្នំពេញក្រោន នឹងបើកទ្វារ RSN ស្វាគមន៍ក្រុមនាយពាក់មីក្នុងជំនួបមិត្តភាពល្ងាចស្អែក!

December 6, 2018 - 7:10 PM | អត្ថបទដោយ៖ មករា

ក្នុងគោលដៅរឹតបន្តឹងចំណងមិត្តភាពរវាងវិស័យកីឡាបាល់ទាត់និងសិល្បៈនោះ ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនដែលរួមមានសមាសភាពនៃគ្រូបង្វឹកក៏ដូចជាបុគ្គលិករបស់ក្លឹបផ្ទាល់ នឹងបើកទ្វារកីឡដ្ឋាន RSN ដើម្បីស្វាគមន៍ក្រុមបាល់ទាត់ដែលដឹកនាំដោយនាយពាក់មី (តំណាងឱ្យក្រុមពាក់មី អែហ្វសុី) តារាកំប្លែងដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជាក្នុងជំនួបមិត្តភាពមួួយដែលនឹងមានវត្តមានចូលរួមរបស់អ្នកសិល្បៈរួមទាំងអតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាខ្លះៗផងដែរ ។

បើតាមការបញ្ជាក់របស់នាយក្តីដែលកំពុងហ្វឹកហាត់ក្នុងក្រុមសហគមន៍ភ្នំពេញក្រោនអាយុក្រោម ២០ឆ្នាំបានឱ្យដឹងថា នេះជាឱកាសដ៏ល្អដើម្បីផ្សារភ្ជាប់ទំនាក់ទំនងព្រមទាំងផ្សព្វផ្សាយ និងលើកទឹកចិត្តអ្នកគាំទ្រទាំងវិស័យសិល្បៈ ឬទាំងអ្នកគាំទ្រក្លឹបភ្នំពេញក្រោនឱ្យចូលរួមកាន់តែខ្លាំងក្លាក្នុងការហាត់កីឡាថែមទាំងអាចទទួលបាននូវទស្សនីយភាពប្លែកភ្នែកមួយនៅពេលដែលក្រុមគ្រូបង្វឹក និងបុគ្គលិកត្រូវប្រកួតគ្នាយ៉ាងស្វិតស្វាញនៅលើទីលានជាលើកដំបូងជាមួយក្រុមម្ខាងទៀតដែលជាសិល្បៈករនោះ។ សូមបញ្ជាក់ថា ការប្រកួតនេះនឹងធ្វើឡើងនៅលើតារាងធំ (main pitch) នៃកីឡដ្ឋាន RSN នាវេលាម៉ោង ៦.៣០នាទីល្ងាច ខណៈដែលសាធារណៈជនទាំងអស់អាចចូលរួមទស្សនាដោយសេរី៕

 

មតិយោបល់


អត្ថបទផ្សេងៗ