មកដឹងសមាសភាពកីឡាករទាំង៣០នាក់របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន សម្រាប់រដូវកាល២០២០
February 17, 2020 - 4:22 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា
ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសជាផ្លូវការនៃបញ្ជីឈ្មោះកីឡាករសម្រាប់ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាល២០២០។
ក្នុងនោះ ភ្នំពេញក្រោន បានចុះបញ្ជីកីឡាករចំនួន៣០នាក់ ដោយបូករួមកីឡាករបរទេសចំនួន៥រូប បូករួមជាមួយអ្នកចាំទី៤នាក់ ការពារ៨នាក់ បម្រើ៨នាក់ និងប្រយុទ្ធ១០នាក់។
គួរបញ្ជាក់ថា នេះគឺជាបញ្ជីឈ្មោះកីឡាករសម្រាប់ដែលមានសិទ្ធលេងក្នុងលីគកំពូលកម្ពុជា ពេញមួយរដូវកាល ខណៈអាចនឹងមានការផ្លាស់ប្តូរខ្លះពេលទីផ្សារដោះដូរបើកនាជុំទី២។