សាលាបាល់ទាត់ភ្នំពេញក្រោននឹងបើកឡើងវិញនៅសប្តាហ៍ក្រោយ ជាមួយនឹងការសិក្សាមិនគិតថ្លៃមួយខែ

July 2, 2020 - 3:06 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ទាត់ភ្នំពេញក្រោនសូមជម្រាបជូនសិស្សដែលធ្វើការហ្វឹកហាត់ក្នុងក្រុមសហគមន៍ និងក្រុមអេលីតភ្នំពេញក្រោនទាំងអស់ឲ្យបានជ្រាបថា សាលាបាល់ទាត់ភ្នំពេញក្រោន នឹងចាប់ផ្តើមធ្វើការហ្វឹកហាត់ឡើងវិញចាប់ពីថ្ងៃច័ន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ។ តាមរយៈការចាប់ផ្តើមសារជាថ្មីនេះ គ្រូបង្វឹកនៃក្រុមនីមួយៗនឹងធ្វើការទំនាក់ទំនងទៅកាន់សិស្សដោយផ្ទាល់តែម្តង ដើម្បីបញ្ជាក់ច្បាស់ពីការវិលត្រលប់មកហ្វឹកហាត់នេះ ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ថ្នាក់ដឹកនាំក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងផ្តល់ជូនការសិក្សាមិនគិតថ្លៃរយៈពេលមួយខែ ពោលគឺខែកក្កដានេះផ្ទាល់តែម្តង ដើម្បីជាការប៉ះបូវសម្រាប់ការឈប់សម្រាកនាពេលកន្លងមក ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមក្រុមកីឡាករសហគមន៍ និងក្រុមអេលីតទាំងអស់ ត្រៀមខ្លួនក្នុងការហ្វឹកហាត់ទៅតាមក្រុមរបស់ខ្លួនឡើងវិញ ៕

មតិយោបល់


អត្ថបទផ្សេងៗ