កីឡាករ៦រូបភ្នំពេញក្រោន នឹងចូលរួមជាមួយជម្រើសជាតិកម្ពុជាក្នុងការប្រកួតពានរង្វាន់ AFF U22 Championship 2019

February 8, 2019 - 12:31 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករ៦រូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកោះហៅចូលរួមក្រុមជម្រើសជាតិដើម្បីត្រៀមប្រកួត AFF U22 Championship 2019 ដែលការប្រកួតនឹងត្រូវចាប់ផ្តើមនាថ្ងៃទី១៧ ខែកុម្ភៈខាងមុខនេះ ។ កីឡាករទាំង៦រូបនេះរួមមាន៖ អ្នកចាំទី សាវែង សំណាង កីឡាករ សឿត បារាំង កីឡាករ យ៊ើ មូស្លីម កីឡាករ យ៊ើ សាហ្វី កីឡាករ អ៊ន ចាន់ប៉ូលីន និងកីឡាករ ប្រាក់ ធីវ៉ា ។

សូមបញ្ជាក់ថា ការប្រកួតក្នុងពានរង្វាន់ AFF U22 Championship 2019 នឹងត្រូវរៀបចំនៅប្រទេសកម្ពុជា ដែលមានប្រទេសចំនួន៨ចូលរួម និងចែកចេញជាពីរពូលដោយក្នុងនោះមាន៖ ពូល A ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសទីម័រ និងប្រទេសហ្វីលីពីន សម្រាប់ពូល B មានប្រទេសកម្ពុជា ប្រទេសមីយ៉ានម៉ា ប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី ៕

មតិយោបល់


អត្ថបទផ្សេងៗ