មកស្តាប់ការប្តេជ្ញាចិត្តរបស់កីឡាករភ្នំពេញក្រោន ៣រូបមុនប្រកួតជាមួយបឹងកេតល្ងាចនេះ

June 9, 2018 - 9:04 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ជំនួបដ៏ធំដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំបានមកដល់ហើយនៅល្ងាចនេះវេលាម៉ោង៦.០០ គឺជាការប្រកួតរវាងក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងក្រុមបឹងកេត  នៅកីឡដ្ឋាន RSN ។ ខាងក្រោមនេះគឺជាការប្តេជ្ញាចិត្តក៏ដូចជាការតាំងចិត្តរបស់កីឡាករភ្នំពេញក្រោនទាំង៣៖

កីឡាករ អ៊ុក សុធី ប្រធានក្រុមរបស់ភ្នំពេញក្រោនយល់ឃើញថា៖ «ចំពោះការប្រកួតនេះគឺជាការប្រកួតដ៏ធំមួយរបស់ក្រុមយើង ហើយវាជាឱកាសល្អសម្រាប់យើងក្នុងការប្រកួតប្រជែងជាមួយក្រុមឈរលេខមួយលើតារាង ដើម្បីបង្អាក់ដំណើររបស់ពួកគេ ។ យើងមិនអាចទាយពីលទ្ធផលមុនបាននោះទេ តែយើងត្រូវតែខំប្រឹងប្រែងរហូតដល់ពេលលោកអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត» ។

កីឡាករ សឿត បារាំង មានជំនឿយ៉ាងមុតមាំថា៖ «នេះជាការប្រកួតដ៏ធំដែលអ្នកគាំទ្រយើងចង់ទស្សនា អ្វីដែលសំខាន់សម្រាប់ខ្ញុំនោះគឺរាល់ការប្រកួតទាំងអស់គឺពួកយើងតែងតែប្រាប់ថា ៣ពិន្ទុសម្រាប់ក្រុម និងអ្នកគាំទ្រ ។ ដូច្នេះសម្រាប់ការប្រកួតនៅល្ងាចនេះគឺ ខ្ញុំនឹងយក ៣ពិន្ទុជូនក្លឹប និងអ្នកគាំទ្រទាំងអស់គ្នាឲ្យបាន» ។

កីឡាករ Jonny Campbell បានរំពឹងថា៖ «វាជាការប្រកួតដ៏សំខាន់ ហើយគ្រប់គ្នានៅក្នុងក្រុមរបស់យើងចង់បង្ហាញសមត្ថភាពរបស់ខ្លួនឲ្យអស់សម្រាប់ការប្រកួតនេះ ។ ជាការពិតណាស់នេះគឺជាកីឡាបាល់ទាត់ ដែលអ្វីៗក៏មានការប្រែប្រួលដែរ ប៉ុន្តែគោលដៅរបស់យើងគឺការឈ្នះរាល់ការប្រកួតទាំងអស់ ហើយចំពោះការប្រកួតជាមួយបឹងកេតនេះ ក៏មិនខុសពីការប្រកួតដ៏ទៃទៀតដែរ ពួកយើងនឹងធ្វើឲ្យបានល្អបំផុតសម្រាប់អ្នកគាំទ្រ» ៕

មតិយោបល់


អត្ថបទផ្សេងៗ