ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចចែកផ្លូវគ្នាជាមួយកីឡាករ ស្រាំង ទិត្យឈី

February 20, 2019 - 1:42 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានកិត្តិយសសូមជម្រាបជូនសាធារណជនក៏ដូចជាអ្នកគាំទ្រឱ្យបានជ្រាបថា ក្លឹបបានសម្រេចចែកផ្លូវគ្នាជាមួយកីឡាករ ស្រាំង ទិត្យឈី ក្រោយរូបគេបានចូលរួមជាមួយពួកយើងតាំងពីក្រុមថ្នាលរហូតមកដល់ក្រុមឈុតធំ ។

សូមជម្រាបជូនថា កីឡាករដែលមានប្រភពមកពីខេត្តស្ទឹងត្រែងរូបនេះបានសម្រេចចិត្តចាកចេញពីក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាមួយនឹងហេតុផលផ្ទាល់ខ្លួនមួយចំនួន និងដោយមានការព្រមព្រៀងគ្នាក្នុងការបញ្ចប់កិច្ចសន្យាជាមួយក្លឹបភ្នំពេញក្រោនជាស្ថាពរ ។ យ៉ាងណាក៏ដោយ ឈរលើលទ្ធផលនៃការពិភាក្សារវាងភាគីក្លឹប និងសាមីខ្លួន បានសម្រេចមិនលើកបង្ហាញមូលហេតុទាំងនោះឡើយ ហេតុនេះ សូមសាធារណជនជាពិសេសអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនមេត្តាយោគយល់ដោយក្តីអនុគ្រោះ ។

ជាមួយគ្នានេះ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ ស្រាំង ទិត្យឈី នាពេលកន្លងមក ក៏ដូចជាសូមជូនពររូបគេសូមទទួលបានជោគជ័យក្នុងអាជីពនាពេលអនាគត។ សម្រាប់ព័ត៌មានថ្មីៗបន្ថែមទៀតក្លឹបសូមរក្សាសិទ្ធិក្នុងការប្រកាសជាផ្លូវការជាបន្តបន្ទាប់នាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ