ក្លឹបបាល់ទាត់ភ្នំពេញក្រោនឧបត្ថម្ភថវិកាមួយចំនួនដើម្បីសម្រាលការលំបាករបស់គ្រួសារកីឡាករ ជា ច័ន្ទដារ៉ា

July 9, 2019 - 1:04 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានឧបត្ថម្ភថវិកាចំនួន១លានរៀលដល់ក្រុមគ្រួសារកីឡាករ ជា ច័ន្ទដារ៉ា ដើម្បីជាការរំលែកទុក្ខក្រោយពីបានបាត់បង់ម្តាយជាទីស្រលាញ់កាលពីពេលថ្មីៗនេះ។ គួររំលឹកផងដែរថា ក្នុងពេលកន្លងមកក្លឹបបាល់ទាត់ភ្នំពេញក្រោនក៏ធ្លាប់បានផ្តល់ជាថវិកា ក៏ដូចជាជំនួយផ្សេងៗជាបន្តបន្ទាប់ដល់ក្រុមគ្រួសារកីឡាករ ជា ច័ន្ទដារ៉ា ផងដែរដូចជាពេលសម្រាកព្យាបាលជំងឺជាដើម ។

សូមបញ្ជាក់ថា ម្តាយរបស់កីឡាករជា ច័ន្ទដារ៉ា បានទទួលអនិច្ចកម្មនាថ្ងៃទី៧ ខែកក្កដា នាវេលាម៉ោង៩:៥០នាទី ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ ។ សូមវិញ្ញាណក្ខ័ន្ធរបស់អ្នកមីងបានបដិសន្ធិក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ!

មតិយោបល់


អត្ថបទផ្សេងៗ