រួសរាន់ឡើងសម្រាប់ការបញ្ចុះតម្លៃតាម Pi Pay នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃសៅរ៍នេះ

July 23, 2020 - 9:45 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមថ្លែងអំណរគុណដល់អ្នកគាំទ្រ និងបងប្អូនស្នេហាវិស័យបាល់ទាត់នៅកម្ពុជាទាំងអស់ដែលបានជាវអាវរដូវកាលថ្មីឆ្នាំ២០២០ របស់ក្លឹប ក្រោយកាលដាក់លក់ជាផ្លូវការរយៈពេលជាង២សប្តាហ៍កន្លងមកនេះ ។ ឆ្លងកាត់ការលក់អាវរដូវកាលថ្មីរបស់ក្លឹបទាំងក្នុងដី និងក្រៅដីក្នុងរយៈពេលជាង២សប្តាហ៍មកនេះគឺយើងលក់អស់ប្រមាណជាង៥០០អាវ ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងបន្តការលក់នៅកីឡដ្ឋាន Smart RSN ប៉ុន្តែសម្រាប់ការបញ្ចុះតម្លៃ២០ភាគរយតាមរយៈ Pi Pay គឺមានត្រឹមតែថ្ងៃសៅរ៍នេះតែប៉ុណ្ណោះ ដូច្នេះបងប្អូនដែលមានបំណងចង់មកជាវអាវទាំងពីរឈុតនេះសូមរួសរាន់ឡើង ។ សូមបញ្ជាក់ផងដែរថាតម្លៃពេញរបស់អាវរដូវកាលថ្មីគឺ១៨ដុល្លារ ប៉ុន្តែបើសិនជាបងប្អូនអ្នកគាំទ្រធ្វើការជាវតាមរយៈ Pi Pay គឺនៅសល់ត្រឹមតែ១៤,៤០ដុល្លារតែប៉ុណ្ណោះ ។

សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចធ្វើការទំនាក់ទំនងបានតាមរយៈលេខទូរសព្ទ៖ ០១០ ៤៦៨ ៦៩៨!

មតិយោបល់


អត្ថបទផ្សេងៗ