ក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោនប្រកួតចាញ់ក្រុមនារីខេត្តកំពង់ស្ពឺ ០-៥

February 14, 2019 - 10:38 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោនបានប្រកួតចាញ់ក្រុមនារីអាយុកក្រោម១៩ឆ្នាំខេត្តកំពង់ស្ពឺ ក្នុងលទ្ធផល ០-៥ នៅកីឡដ្ឋាន ខេត្តកំពង់ស្ពឺ សម្រាប់ព្រឹត្តិការណ៍ជម្រើសជើងឯកនារី ២០១៨ – ២០១៩ ។ នេះជាការប្រកួតលើកទីពីរហើយដែលក្រុមនារីភ្នំពេញក្រោន ត្រូវជួបជាមួយក្រុមជើងខ្លាំងមកពីខេត្តកំពង់ស្ពឺនេះ ដែលលើកទីមួយនោះក្រុមភ្នំពេញក្រោនបានប្រកួតចាញ់ក្នុងលទ្ធផល ០-៤ នៅកីឡដ្ឋាន RSN ។

សូមបញ្ជាក់ថាក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោននៅសល់ការប្រកួតមួយទៀតសម្រាប់វគ្គក្នុងពូលនៃការប្រកួតជម្រើសជើងឯកនារីឆ្នាំ ២០១៨ – ២០១៩នេះ ដែលត្រូវជួបជាមួយក្រុមនារីមកពីខេត្តកំពង់ចាម នាថ្ងៃអាទិត្យ ទី១៧ខាងមុខនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ