ការប្រកួត LEO PRE-SEASON CUP 2019 កាន់តែខិតជិតមកដល់សម្រាប់ក្រុមភ្នំពេញក្រោន

January 4, 2019 - 10:15 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងចូលរួមក្នុងការប្រកួតពានរង្វាន់ LEO PRE-SEASON CUP 2019 នៅប្រទេសថៃ ដែលនឹងរៀបចំឡើងនាខាងពេលមុខនេះ ។ សម្រាប់ការប្រកួតក្នុងពានរង្វាន់មួយនេះភ្នំពេញក្រោននឹងត្រូវធ្វើការប្រកួតប្រជែងជាមួយក្រុមចំនួន១២ មកពីប្រទេសថៃ ដែលមានដូចជា៖ ក្រុម SCG Muangthong United ក្រុម Port FC ក្រុម Chiangrai United ក្រុម PT Prachaup ក្រុម Nakornratchasima Mazda FC ក្រុម Bangkok Glass FC ក្រុម Chianmai FC ក្រុម Khonkaen FC ក្រុម Long But Pitchaya ក្រុម Samutsakorn FC ក្រុម Udon FC និងក្រុម Rayong FC ។

ដោយឡែកក្រុមចំនួនបីផ្សេងទៀតមកពីបីប្រទេសខុសៗគ្នាដែលក្នុងនោះរួមមាន៖ ក្រុម Tampines Rovers FC មកពីលីគកំពូលសិង្ហបុរី ក្រុម Lao Toyota F.C. មកពីលីគកំពូលប្រទេសឡាវ និងក្រុម Hanoi FC របស់ប្រទេសវៀតណាម ។

សូមបញ្ជាក់ថាចំពោះក្រុមភ្នំពេញក្រោនដែលតំណាងឲ្យប្រទេសកម្ពុជាយើងនឹងធ្វើដំណើរទៅកាន់ប្រទេសថៃ ហើយធ្វើការប្រកួតនៅវគ្គ ៨ក្រុមចុងក្រោយតែម្តង ប៉ុន្តែយើងមិនទាន់ដឹងនៅឡើយទេថានឹងត្រូវប្រកួតជាមួយក្រុមមួយណានោះទេ ៕

 

មតិយោបល់


អត្ថបទផ្សេងៗ