ភ្នំពេញក្រោន ចេញទៅសៀមរាបថ្ងៃនេះ ដើម្បីធ្វើការប្រកួតជាមួយក្រុមអង្គរថាយហ្គឺរនៅថ្ងៃស្អែក

July 31, 2018 - 9:32 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅព្រឹកថ្ងៃអង្គារនេះ ក្រុមកីឡាករនៃក្លឹបបាល់ទាត់ភ្នំពេញក្រោនបានធ្វើដំណើរទៅខេត្តសៀមរាបជាថ្មីម្តងទៀត ដើម្បីប្រកួតជាមួយក្រុមអង្គរថាយហ្គឺរសម្រាប់ពានរង្វាន់សម្តេចតេជោហ៊ុន សែន វគ្គ៨ក្រុមចុងក្រោយ ។ ការប្រកួតរវាងក្រុមទាំងពីរនឹងត្រូវចាប់ផ្តើមនាថ្ងៃស្អែក វេលាម៉ោង៣:៣០នាទីរសៀល នៅកីឡដ្ឋានខេត្តសៀមរាប ដូច្នេះបងប្អូនអ្នកគាំទ្រនៅខេត្តសៀមរាបអាចចូលរួមទស្សនា ដើម្បីជាកម្លាំងចិត្តដល់ក្រុមកីឡាកររបស់ពួកយើងបានផងដែរ ។

សូមបញ្ជាក់ផងដែរថា នេះជាលើកទីបីហើយសម្រាប់ក្រុមកីឡាករនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលបានទៅប្រកួតនៅលើទឹកដីអង្គរក្នុងឆ្នាំនេះ ហើយចំពោះការប្រកួតពីរលើកកន្លងមកនោះគឺក្រុមភ្នំពេញក្រោនធ្វើបានយ៉ាងល្អ ដោយឈ្នះទាំងពីរលើកនៅលើទឹកដឹដ៏ចំណាស់មួយនេះ ពោលគឺបានយកឈ្នះក្រុមអង្គរថាយហ្គឺរក្នុងលទ្ធផល ៥-២ និងចុងក្រោយយកឈ្នះក្រុមសូទីឡូអង្គរក្នុងលទ្ធផល ២-១ ។ ជាចុងក្រោយ សូមជូនពរដល់ក្រុមកីឡាករនៃក្លឹបបាល់ទាត់ភ្នំពេញក្រោនឲ្យធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យសម្រាប់ការប្រកួតនៅថ្ងៃស្អែកនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ