ក្លឹបភ្នំពេញក្រោនកំពុងធ្វើដំណើរទៅកាន់ខេត្តកំពត ដើម្បីចូលរួមកម្មវិធី Football Clinic

July 23, 2018 - 9:37 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅព្រឹកថ្ងៃចន្ទ ទី២៣នេះ ក្រុមគ្រូបង្វឹក កីឡាករ ក៏ដូចជាបុគ្គលិកនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងកំពុងធ្វើដំណើរទៅកាន់ខេត្តកំពត ដើម្បីចូលរួមកម្មវិធី Football Clinic ក្រោមកិច្ចសហការជាមួយនឹងក្រុមហ៊ុន SCG ។ ក្នុងដំណើរឆ្ពោះទៅកាន់ទឹកដីដ៏ស្រស់ស្អាតនេះ ក្រុមកីឡាកររបស់ភ្នំពេញក្រោន រួមជាមួយបុគ្គលិកទាំងអស់នឹងចូលរួមចែករំលែកបទពិសោធន៍ដល់ក្រុមកុមារតូចៗអំពីមូលដ្ឋាន ក៏ដូចជាបច្ចេកទេសខ្លះៗនៃកីឡាបាល់ទាត់ ដែលកម្មវិធីនឹងចាប់ផ្តើមនាវាលាម៉ោង ២រសៀល នៅរោងចក្រក្រុមហ៊ុន SCG ផ្ទាល់តែម្តង ។

សូមបញ្ជាក់ផងដែរថា នេះជាលើកទីពីរហើយសម្រាប់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលបានចូលរួមក្នុងកម្មវិធី Football Clinic ក្នុងខេត្តកំពតនេះ ហើយចំពោះលើកទីមួយនោះគឺមានអ្នកចូលរួមចំនួនប្រមាណជាង ២០០នាក់ ។  ដូច្នេះសូមបងប្អូនយើងដែលរស់នៅខេត្តកំពត កុំភ្លេចចូលរួមជាមួយពួកយើងឲ្យបានច្រើនកុះករ!

មតិយោបល់


អត្ថបទផ្សេងៗ