ក្រុមនារីភ្នំពេញក្រោនស្ថិតក្នុងពូល A នៃពានរង្វាន់ជម្រើសជើងឯកនារីឆ្នាំ២០១៩

December 11, 2019 - 10:12 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមបាល់ទាត់នារីភ្នំពេញក្រោននឹងត្រូវប្រកួតបើកឆាកនៃពានរង្វាន់ជម្រើសជើងឯកនារីឆ្នាំ២០១៩ ជាមួយក្រុមនារីខេត្តបន្ទាយមានជ័យ នារសៀលនេះ វេលាម៉ោង៣:០០ ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅសាលាបាត់ទាត់ជាតិបាទី ។ ក្រុមនារីភ្នំពេញក្រោនគឹជាក្រុមដែលស្ថិតក្នុងពូល A ដែលត្រូវធ្វើការប្រកួតប្រជែងជាមួយក្រុមចំនួន៣ទៀតមានដូចជា៖ ក្រុមនារីខេត្តកណ្តាល ក្រុមនារីខេត្តកំពង់ស្ពឺ និងក្រុមនារីខេត្តបន្ទាយមានជ័យ ។

បើតាមការលើកឡើងរបស់គ្រូបង្វឹកក្រុមនារីភ្នំពេញក្រោន ម៉ៅ សាវីនបាននិយាយថា៖ « កូនក្រុមរបស់ខ្លួនបានរៀបចំរួចរាល់ហើយ សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍នេះ ហើយខ្ញុំគិតថាពួកគេនឹងសហការគ្នាធ្វើការជាក្រុមបានល្អ » ។

សូមបញ្ជាក់ថាសម្រាប់ការប្រកួតជម្រើសជើងឯកនារីឆ្នាំ២០១៩នេះ មានក្រុមចំនួន៨ ដែលចែកចេញជា២ពូលចូលរួម ការប្រកួតនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ