ក្រុមការងារក្លឹបបាល់ទាត់ភ្នំពេញក្រោនធ្វើដំណើរទៅចែករំលែកអំណោយដល់កុមារនាថ្ងៃនេះ

October 21, 2019 - 3:50 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃនេះក្លឹបបាល់ទាត់ភ្នំពេញក្រោនបានធ្វើដំណើរទៅកាន់ថ្នាក់បំប៉នបឹងស្បូវ ភូមិទួលនាងសាយ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីធ្វើការបរិច្ឆាគសម្ភារៈទៅកាន់កុមារតូចៗ ដែលកំពុងមានការខ្វះខាតនៅទីនោះ ។ កម្មវិធីនៃការចែករំលែកសម្ភារៈទៅកាន់កុមារនៅទីនោះ គឺក្លឹបបាល់ទាត់ភ្នំពេញក្រោនទទួលបានអំណោយមកពីសប្បុរសជននានា តាមរយៈការប្រកួតមិត្តភាព Play for the Kids ។

សូមបញ្ជាក់ថាអំណោយដែលយើងទទួលបានពីសប្បុរសជននានានេះគឺមានដូចជា៖ ថវិកា ខោអាវ សៀវភៅ កាបូប ប៊ិច ស្បែកជើង និងវត្ថុផ្សេងៗទៀត ហើយយើងសង្ឃឹមថាសប្បុរសជនទាំងអស់នឹងនៅតែបន្តចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនក្នុងការងារសង្គមនេះតទៅទៀត ជាពិសេសដើម្បីកុមារកម្ពុជា ។

មតិយោបល់


អត្ថបទផ្សេងៗ