ក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោន ណាត់ជួបក្រុមនារីអាយុក្រោម១៩ឆ្នាំខេត្តត្បូងឃ្មុំ នៅកីឡដ្ឋាន RSN សប្តាហ៍នេះ

January 29, 2019 - 1:50 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN ដើម្បីទទួលស្វាគមន៍ក្រុមនារីអាយុក្រោម១៩ឆ្នាំខេត្តត្បូងឃ្មុំ នាថ្ងៃអាទិត្យ ទី៣នេះ វេលាម៉ោង ៩:៣០ព្រឹក សម្រាប់ព្រឹត្តិការណ៍ជម្រើសជើងឯកនារី ២០១៨ ។

នេះជាការប្រកួតលើកទីពីរហើយរវាងក្រុមទាំងពីរ ដែលការប្រកួតជើងទីមួយនោះក្រុមនារីភ្នំពេញក្រោនបានយកឈ្នះក្រុមនារីខេត្តត្បូងឃ្មុំនៅលទ្ធផល ០-២ ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមអ្នកគាំទ្រក្រុមនារីភ្នំពេញក្រោន និងអ្នកគាំទ្រវិស័យបាល់ទាត់ប្រទេសកម្ពុជាចូលរួមទស្សនាឲ្យបានច្រើមកុះករការប្រកួតនៅថ្ងៃអាទិត្យសប្តាហ៍នេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ