ក្រុមនារីនៅជួបជាមួយក្រុមនារីជម្រើសជាតិអាយុក្រោម១៥ឆ្នាំម្តងទៀតនាថ្ងៃសុក្រនេះ

April 30, 2019 - 5:48 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមនារីអាយុភ្នំពេញក្រោននឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុមនារីជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំជាលើកទីពីរនាថ្ងៃសុក្រ ទី៣ ខែមេសានេះ នៅកីឡដ្ឋាន Smart RSN ។ ការប្រកួតរវាងក្រុមទាំងពីរនឹងធ្វើឡើងវេលាម៉ោង៣រសៀល អាស្រ័យដូចបានជម្រាបជូននេះបងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជាអាចអញ្ជើញចូលរួមទស្សនាដោយសេរី ។

គួររំលឹកផងដែរថាឆ្លងកាត់ការប្រកួតកាលពីថ្ងៃច័ន្ទកន្លងមកនេះក្រុមនារីភ្នំពេញក្រោនបានប្រកួតចាញ់ក្រុមនារីជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំជាមួយនឹងលទ្ធផល ២-៣ ៕

មតិយោបល់


អត្ថបទផ្សេងៗ