ថ្ងៃអាទិត្យនេះក្រុមនារីភ្នំពេញក្រោននឹងត្រូវប្រកួតជាមួយក្រុមនារីខេត្តកំពង់ចាម

January 17, 2019 - 2:12 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោន នឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ចាមដើម្បីប្រកួតជាមួយក្រុមនារីអាយុក្រោម១៩ឆ្នាំខេត្តកំពង់ចាម នៅទីលានក្នុងវិទ្យាល័យសម្តេចជួនណាន នាថ្ងៃអាទិត្យ ទី២០នេះ វេលាម៉ោង ៨:០០ព្រឹក សម្រាប់ព្រឹត្តិការណ៍ជម្រើសជើងឯកនារី ២០១៨ ។

សូមបញ្ជាក់ថានេះជាការប្រកួតលើកទីបួនហើយសម្រាប់ក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោន ដែលការប្រកួតលើកទីមួយគឺចាញ់ក្រុមនារីអាយុក្រោម១៩ឆ្នាំខេត្តកំពង់ឆ្នាំងក្នុងលទ្ធផល ៣-១ លើកទីពីរប្រកួតឈ្នះក្រុមនារីខេត្តត្បួងឃ្មុំក្នុងលទ្ធផល ២-០ និងលើកទីបីប្រកួតចាញ់ក្រុមនារីអាយុក្រោម១៩ឆ្នាំខេត្តកំពង់ស្ពឺជាមួយនឹងលទ្ធផល ០-៤ ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមអ្នកគាំទ្រវិស័យបាល់ទាត់ប្រទេសកម្ពុជា ជាពិសេសអ្នកគាំទ្រក្រុមនារីទាំងពីរក្រុមចូលរួមទស្សនាឲ្យបានច្រើនកុះករ នៅវិទ្យាល័យសម្តេចជួនណាន ៕

មតិយោបល់


អត្ថបទផ្សេងៗ