ក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោនយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តត្បូងឃ្មុំ ២-០

December 30, 2018 - 11:10 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមនារីអាយុក្រោម១៩ឆ្នាំក្លឹបបាល់ទាត់ភ្នំពេញក្រោនបានប្រកួតឈ្នះក្រុមម្ចាស់ផ្ទះខេត្តត្បូងឃ្មុំនៅលទ្ធផល ២-០ នៅទីលានវិទ្យាល័យហ៊ុនសែនពញាក្រែកកាលពីព្រឹកមិញនេះ ។ សម្រាប់កីឡាការិនីពីររូបដែលទាត់បញ្ចូលទីក្នុងជ័យជំនះនេះគឺកីឡាការិនីវ័យក្មេង និរតី ដែលទាត់បញ្ចូលទីនៅនាទីទី ១០ និងមួយគ្រាប់ទៀតនៅនាទីទី៣៤ ដោយកីឡាការិនី សៀកឡេង ។

សូមបញ្ជាក់ថានេះគឺជាការប្រកួតលើកទីពីរហើយសម្រាប់ក្រុមនារីអាយុក្រោម១៩ឆ្នាំក្លឹបបាល់ទាត់ភ្នំពេញក្រោន ក្នុងពានរង្វាន់នារីឆ្នាំ២០១៨នេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ