ក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោនប្រកួតជាមួយក្រុមនារីអាយុក្រោម១៩ឆ្នាំកំពង់ឆ្នាំ សម្រាប់ជើងទីពីរនៅថ្ងៃអាទិត្យនេះ

January 23, 2019 - 9:02 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោន នឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ឆ្នាំង ដើម្បីប្រកួតជាមួយក្រុមនារីអាយុក្រោម១៩ឆ្នាំខេត្តកំពង់ឆ្នាំង នៅទីលានខេត្តកំពង់ឆ្នាំង នាថ្ងៃអាទិត្យ ទី២៧នេះ វេលាម៉ោង ៩:៣០ព្រឹក សម្រាប់ព្រឹត្តិការណ៍ជម្រើសជើងឯកនារី ២០១៨ ។

នេះជាការប្រកួតជម្រុះក្នុងពូលនៃជើងទីពីរហើយ ដែលក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោន ត្រូវប្រកួតជាមួយក្រុមនារីអាយុក្រោម១៩ឆ្នាំមកពីខេត្តកំពង់ឆ្នាំងនេះ ដែលលើកទីមួយនោះក្រុមភ្នំពេញក្រោន ប្រកួតចាញ់ក្នុងលទ្ធផល ១-៣ នៅក្នុងដីរបស់ខ្លួនឯងគឺកីឡដ្ឋាន RSN ៕

មតិយោបល់


អត្ថបទផ្សេងៗ