ក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោនឡើងទៅវគ្គ៦ក្រុមចុងក្រោយក្នុងពានរង្វាន់នារី ២០១៨-២០១៩

February 18, 2019 - 9:16 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ឆ្លងកាត់ការប្រកួតចំនួន ៨លើក ក្នុងពានរង្វាន់ជម្រើសជើងឯកនារី ២០១៨ ២០១៩ ក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោន បានឡើងទៅកាន់វគ្គបន្តទៀតគឺវគ្គ៦ក្រុមចុងក្រោយសម្រាប់ព្រឹត្តិការណ៍មួយនេះ ។

សូមបញ្ជាក់ផងដែរថាក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោនក្រោន មាន១៣ពិន្ទុក្រោយប្រកួតឈ្នះចំនួន៤លើក និងស្មើមួយលើកលើការប្រកួតប្រជែងក្នុងពូលរបស់ខ្លួន ។ ប៉ុន្តែយ៉ាងណាក៏ដោយការប្រកួតសម្រាប់ព្រឹត្តិការណ៍មួយនេះមិនទាន់បានបញ្ចប់នៅឡើយទេ ដោយយើងត្រូវបន្តដំណើរទៅមុខទៀតដើម្បីជួបជាមួយក្រុមខ្លាំងៗ នៅវគ្គ៦ក្រុមចុងក្រោយ ហើយយើងសង្ឃឹមថាក្រុមនារីភ្នំពេញក្រោន នឹងធ្វើបានល្អសម្រាប់អ្នកគាំទ្ររបស់ខ្លួននៅពេលខាងមុខ ៕

មតិយោបល់