ក្រុមនារី និងក្រុមកីឡាករអាយុក្រោម១៧ឆ្នាំភ្នំពេញក្រោន នឹងប្រកួតជាមួយក្រុមខ្លាំងពីរនាចុងសប្តាហ៍

October 19, 2018 - 10:02 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

សម្រាប់ចុងសប្តាហ៍នេះក្រុមនារី និងក្រុមកីឡាករអាយុក្រោម១៧ឆ្នាំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN ទទួលស្វាគមន៍ក្រុមពីរគឺក្រុម PSE និងក្រុមព្រះខ័នរាជស្វាយរៀងអាយុក្រោម១៨ឆ្នាំ ។

សូមបញ្ជាក់ថាគូដែលត្រូវលេងដំបូងគេគឺនៅថ្ងៃសៅរ៍ ទី២០ ខែតុលា វេលាម៉ោង២រសៀល ក្រុមនារីភ្នំពេញក្រោន និងត្រូវប្រកួតជាមួយក្រុមនារី PSE ចំនែកឯមួយប្រកួតទៀតនោះគឺនៅថ្ងៃអាទិត្យ ទី២១ ខែតុលា វេលាម៉ោង៨:៣០ គឺជាការប្រកួតរវាងក្រុមកីឡាករអាយុក្រោម១៧ឆ្នាំភ្នំពេញក្រោន និងក្រុមក្រុមព្រះខ័នរាជស្វាយរៀងអាយុក្រោម១៨ឆ្នាំ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនអ្នកស្នេហាវិស័យបាល់ទាត់ ក៏ដូចជាអ្នកគាំទ្រក្លឹបភ្នំពេញក្រោនចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តនៃក្រុមរបស់យើងទាំងពីរ!

មតិយោបល់


អត្ថបទផ្សេងៗ