ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចចែកផ្លូវគ្នាជាមួយកីឡាករ Shuhei Mitsuhashi

June 24, 2019 - 11:22 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានកិត្តិយសសូមជម្រាបជូនសាធារណជនក៏ដូចជាអ្នកគាំទ្រឱ្យបានជ្រាបថា ក្លឹបបានសម្រេចចែកផ្លូវគ្នាជាមួយកីឡាករ Shuhei Mitsuhashi ក្រោយរូបគេបានចូលរួមជាមួយពួកយើងក្នុងរយៈពេលជិតកន្លះរដូវកាលមកនេះ ។

សូមជម្រាបជូនថា កីឡាករជនជាតិជប៉ុនរូបនេះបានសម្រេចចិត្តចាកចេញពីក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាមួយនឹងហេតុផលផ្ទាល់ខ្លួនមួយចំនួន ក្រោយរូបគេបានបង្ហាញខ្លួនជាមួយក្លឹបបាន៩ប្រកួត ។ យ៉ាងណាក៏ដោយ ឈរលើលទ្ធផលនៃការពិភាក្សារវាងភាគីក្លឹប និងសាមីខ្លួន បានសម្រេចមិនលើកបង្ហាញមូលហេតុទាំងនោះឡើយ ហេតុនេះ សូមសាធារណជនជាពិសេសអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនមេត្តាយោគយល់ដោយក្តីអនុគ្រោះ ។

ជាមួយគ្នានេះ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ Shuhei Mitsuhashi នាពេលកន្លងមក ក៏ដូចជាសូមជូនពររូបគេសូមទទួលបានជោគជ័យក្នុងអាជីពនាពេលអនាគត ៕

មតិយោបល់


អត្ថបទផ្សេងៗ