ក្រុមអេលីត និងក្រុមសហគមន៍ភ្នំពេញក្រោននឹងស្វាគមន៍ក្រុមភ្ញៀវបឹងកេតនៅថ្ងៃអាទិត្យនេះ

November 27, 2018 - 10:52 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃអាទិត្យសប្តាហ៍នេះក្រុមកីឡាករអាយុក្រោម ៩ឆ្នាំសហគមន៍ភ្នំពេញក្រោន និងត្រូវប្រកួតជាមួយក្រុមអាយុក្រោម ៩ឆ្នាំបឹងកេត និងមួយគូរទៀតគឺក្រុមអេលីតអាយុក្រោម ១២ឆ្នាំរបស់ភ្នំពេញក្រោន ក៏ត្រូវប្រកួតជាមួយក្រុមអាយុក្រោម ១២ឆ្នាំបឹងកេតដូចគ្នា ។

សូមបញ្ជាក់ថាការប្រកួតទាំងពីរនេះនឹងត្រូវធ្វើឡើងនៅទីលានហ្វឹកហាត់របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន នាវេលាម៉ោង៨:៣០នាទីព្រឹក សម្រាប់អ្នកដែលចង់ចូលរួមទស្សនាការប្រកួតនេះអាចចូលរួមបានដោយសេរី ។

មតិយោបល់


អត្ថបទផ្សេងៗ