ការប្រកួតរវាងក្រុមភ្នំពេញក្រោន និង Muangthong United ត្រូវប្តូរម៉ោងប្រកួតទៅម៉ោង៧យប់នេះវិញ

January 26, 2019 - 8:24 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតរវាងក្រុមភ្នំពេញក្រោន និងក្រុម Muangthong United នៅថ្ងៃនេះត្រូវបានប្តូរម៉ោងប្រកួតពីម៉ោង៤:៣០នាទី ទៅម៉ោង៧យប់វិញ ហើយចំពោះមូលហេតុនៃការផ្លាស់ប្តូរពេលវេលាប្រកួតនោះគឺដោយសារតែក្រុម Hokkaido Consadole Sapporo ដែលលេងនៅលីគទីមួយរបស់ប្រទេសជប៉ុនប្រើប្រាស់កីឡដ្ឋាន SCG ធ្វើការហ្វឹកហាត់ ។

សូមបញ្ជាក់ថានេះជាការប្រកួតលើកទីបួនហើយរបស់ក្រុមភ្នំពេញក្រោន សម្រាប់ដំណើរទៅកាន់ប្រទេសថៃនេះ ហើយចំពោះការប្រកួជាមួយក្រុមខ្លាំង Muangthong United គឺជាការប្រកួតចុងក្រោយមុននឹងក្រុមវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃស្អែក ៕

មតិយោបល់


អត្ថបទផ្សេងៗ