ភ្នំពេញក្រោនមិនអាចឡើងទៅវគ្គបន្តក្រោយចាញ់អង្គរថាយហ្គឺរនៅវគ្គកាត់សេចក្តី១១ម៉ែត្រ

August 9, 2018 - 10:34 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កាលប្រកួតពានរង្វាន់សម្តេចហ៊ុន សែន វគ្គ៨ក្រុមចុងក្រោយក្នុងជើងទីពីរត្រូវបានបញ្ចប់កាលពីយប់មិញ ដោយក្រុមអង្គរថាយហ្គឺរបានយកឈ្នះក្រុមភ្នំពេញក្រោន នៅកីឡដ្ឋាន RSN ក្នុងវគ្គកាត់សេចក្តីបាល់១១ម៉ែត្រ ។ នេះជាការប្រកួតដ៏ស្វិតស្វាញមួយបន្ទាប់ពីក្រុមដែលមានមូលដ្ឋានមកពីខេត្តសៀមរាបបានចាញ់ក្រុមភ្នំពេញក្រោនកាលពីជើងទីមួយក្នុងលទ្ធផល ៣-០ ហើយត្រលប់មកវិញត្រូវបានក្រុមអង្គរថាយហ្គឺរយកឈ្នះក្នុងលទ្ធផល ៤-១ ដែលសរុបជាគ្រាប់បាល់ទាំងពីរជើងនោះគឺ ភ្នំពេញក្រោន ៤-៤ អង្គរថាយហ្គឺរ ។ ការប្រកួតមិនទាន់បានបញ្ចប់ក្រុមទាំងពីរត្រូវទាត់បាល់១១ម៉ែត្រដើម្បីកាត់សេចក្តី ហើយជាចុងក្រោយក្រុមភ្នំពេញក្រោន ចាញ់ក្រុមអង្គរថាយហ្គឺរជាមួយនឹងលទ្ធផល ៣-៤ ។

ឆ្លងកាត់លទ្ធផលនៃការប្រកួតដ៏លំបាកកាលពីយប់មិញនេះក្រុមភ្នំពេញក្រោនមិនអាចឡើងទៅលេងនៅវគ្គបន្តនៃពានរង្វាន់សម្តេចហ៊ុន សែនបាននោះទេ ពោលគឺក្រុមអង្គរថាយហ្គឺរត្រូវឡើងទៅលេងជាមួយបីក្រុមផ្សេងទៀតដែលមានដូចជាក្រុមក្រសួងការពារជាតិ ក្រុមណាហ្គាវើលដ៏ និងក្រុមអគ្គស្នងការដ្ឋាននគរបាល់ជាតិ ៕

មតិយោបល់


អត្ថបទផ្សេងៗ