សង្ខេបព្រឹត្តិការណ៍របស់ក្រុមឈុតធំភ្នំពេញក្រោនបោះជំរុំនៅប្រទេសថៃ

January 28, 2019 - 10:41 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីធ្វើការបោះជំរុំនៅប្រទេសថៃរយៈពេល២សប្តាហ៍ ដោយមានទាំងការប្រកួតក្នុងពានរង្វាន់ Leo Pre-Season Cup 2019 និងការប្រកួតមិត្តភាពជាមួយក្រុមខ្លាំងៗមួយចំនួននៅប្រទេសថៃផងនោះ ក្រុមភ្នំពេញក្រោនបានត្រលប់មកប្រទេសកម្ពុជាយើងវិញហើយកាលពីម្សិលមិញ ។

យើងឃើញថាក្រុមឈុតធំភ្នំពេញក្រោនបានប្រកួតដំបូងនៅក្នុងពានរង្វាន់ Leo Pre-Season Cup 2019 ជាមួយក្រុម Nakhon Ratchasima FC ដោយប្រកួតចាញ់ក្នុងលទ្ធផល ៤-០ ហើយក៏បន្តប្រកួតមិត្តភាពជាមួយក្រុមចំនួនបីផ្សេងទៀតគឺប្រកួតជាមួយក្រុម Army Regional 2 ឈ្នះនៅលទ្ធផល ៣-២ ប្រកួតឈ្នះក្រុម Buriam ៤-១ និងចុងក្រោយប្រកួតចាញ់ក្រុម Muangthong United ៤-១ ។

សូមបញ្ជាក់ថាការប្រកួតនៅប្រទេសថៃនេះគឺជាការត្រៀមខ្លួនរបស់ក្រុមភ្នំពេញក្រោន ដើម្បីឲ្យកីឡាករក្នុងក្រុមលេងជាមួយគ្នា និងមានបទពិសោធន៍នៅពេលដែលប៉ះជាមួយក្រុមដែលមានកម្រិតខ្លាំងជាងយើង ពោលគឺដើម្បីរៀបចំខ្លួនសម្រាប់លីគកំពូលកម្ពុជាយើង ដែលនឹងខិតជិតមកដល់នៅពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ