ក្លឹបភ្នំពេញក្រោន ប្រារព្ធកម្មវិធី ចែករំលែកបទពិសោធន៏អំពីបាល់ទាត់នៅខេត្តត្បូងឃ្មុំ

February 4, 2018 - 2:12 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមកីឡាករ ក៏ដូចជាបុគ្គលិករបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានធ្វើដំណើរទៅកាន់ទឹកដីខេត្តត្បូងឃ្មុំ ដើម្បីប្រារព្ធកម្មវិធី ចែករំលែកបទពិសោធន៏អំពីកីឡាបាល់ទាត់ ឬ Football Clinic នៅភូមិនិគមក្រោម ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាជន និងយុវជននៅក្នុងមូលដ្ឋាននោះផ្ទាល់ ។

កម្មវិធីនេះមានការចូលរួមពីយុវជន និងកុមារជាង​១០០នាក់ ដោយពួកគេបានទទួលការបណ្តុះបណ្តាលរយៈពេលខ្លី ព្រមទាំងក្តីរីករាយតាមរយៈការចូលរួមលេងល្បែងកម្សាន្ត និង ហ្វឹកហាត់បច្ចេកទេសមូលដ្ឋានអំពីកីឡាបាល់ទាត់ពីកីឡាករអាជីពផ្ទាល់តែម្តង ។  ជាងនេះទៅទៀត ក្រុមភ្នំពេញក្រោន ក៏បានធ្វើការប្រកួតមិត្តភាពជាមួយក្រុមជម្រើសខេត្តត្បូងឃ្មុំផងដែរ ដោយទទួលបានជ័យជម្នះក្នុងលទ្ធផល ៩-១ ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លី ឡេង ដែលជាអភិបាលខេត្តត្បូងឃ្មុំ ក៏ដូចជាចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បងប្អូនទាំងអស់ដែលរស់នៅទីនោះ ៕

មតិយោបល់


អត្ថបទផ្សេងៗ