មកមើលតារាងពិន្ទុរវាងភ្នំពេញក្រោន និងក្រុមអាស៊ីអឺរ៉ុប មុនជួបគ្នានៅចុងសប្តាហ៍នេះ

September 13, 2018 - 9:28 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ស្របពេលដែលលីគកំពូលកម្ពុជាបានត្រលប់មកធ្វើការប្រកួតជាធម្មតាវិញក្រោយសម្រាករយៈពេលពីរសប្តាហ៍រួចមក ក្រុមបាល់ទាត់ភ្នំពេញក្រោននឹងធ្វើការប្រកួតជាមួយក្រុមអាស៊ីអឺរ៉ុប នាថ្ងៃអាទិត្យ ទី១៦ វេលាម៉ោង៣:០០ រសៀល នៅពហុកីឡដ្ឋានជាតិអូឡាំពិច ។ ចំពោះតារាងចំណាត់ថ្នាក់នៃលីគកំពូលកម្ពុជាគិតត្រឹមសប្តាហ៍ទី១៩នេះក្រុមភ្នំពេញក្រោនស្ថិតនៅចំណាត់ថ្នាក់ទី៥ ដែលមាន៣០ពិន្ទុ ចំនែកឯក្រុមអាស៊ីអឺរ៉ុប ស្ថិតនៅចំណាត់ថ្នាក់ទី៩ មាន២៣ពិន្ទុ ។

នេះជាការប្រកួតលើកទី២០ហើយសម្រាប់ក្រុមទាំងពីរក្នុងពានរង្វាន់លីគកំពូលកម្ពុជា ដូច្នេះនៅសល់តែការប្រកួតចំនួនពីរសប្តាហ៍ទៀតប៉ុណ្ណោះលីគកំពូលកម្ពុជានឹងត្រូវបានបញ្ចប់ហើយ អាស្រ័យហេតុនេះសូមបងប្អូនអ្នកគាំទ្រវីស័យបាល់ទាត់នៅកម្ពុជាចូលរួមទស្សនាឲ្យបានច្រើនកុះករ ៕

មតិយោបល់


អត្ថបទផ្សេងៗ