កីឡាករភ្នំពេញក្រោន ទាំង ៧រូបត្រលប់មកកម្ពុជាវិញល្ងាចនេះជាមួយមិត្តរួមក្រុមជម្រើសជាតិក្រោយបញ្ចប់បេសកកម្មនៅប្រ៊ុយណេ 

May 7, 2018 - 1:25 PM | អត្ថបទដោយ៖ មករា

កីឡាករទាំង ៧រូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនគឺ៖ ប្រាក់ ធីវ៉ា, អុិន សូដាវីដ, សឿត បារាំង, យេីុ សាហ្វី, អ៊ុក សុវណ្ណ, អ៊ន ចាន់ប៉ូលីន និង សិុន កក្កដា នឹងវិលត្រលប់មកកាន់មាតុភូមិកម្ពុជាវិញនាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នេះជាមួយមិត្តរួមក្រុមជម្រើសជាតិ U21 របស់ខ្លួនបន្ទាប់ពីបានបញ្ចប់បេសកកម្មក្នុងការប្រកួតពានរង្វាន់ព្រះមហាក្សត្រប្រ៊ុយណេ Hassanal Bolkiah Trophy 2018 ដោយទទួលបានចំណាត់ថ្នាក់ជើងឯករងរួចមក ។

 

សូមបញ្ជាក់ថា ទោះបីក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ២១ឆ្នាំកម្ពុជាមិនអាចយកឈ្នះក្រុមទីម័រខាងកើត ដើម្បីលើកពានស្ដេចប្រ៊ុយណជាលើកដំបូងក្ដី ប៉ុន្ដែឆ្នាំ២០១៨នេះ គឺជាជោគជ័យថ្មីក្នុងប្រវត្តិសាស្ដ្រមួយដែលក្រុមបាល់ទាត់ U21កម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រ និងទទួលបានជើងឯករងលើកដំបូងបន្ទាប់ពីចូលរួមប្រកួតពានរង្វាន់លក្ខណៈមិត្តភាពអន្ដរជាតិមួយនេះចំនួន ៥លើកកន្លងមក ៕

មតិយោបល់


អត្ថបទផ្សេងៗ