កីឡាករ១០រូបរបស់ភ្នំពេញក្រោនត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំក្នុងតំណាក់កាលទី១

January 25, 2019 - 5:20 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

សមាជិកក្រុមឈុតធំ១០រូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជ្រើសរើសឲ្យចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំក្នុងតំណាក់កាលទី១ តាមកម្មវិធីរបស់គ្រូជម្រើសជាតិ ។ កីឡាករទាំង១០រូបនេះត្រូវបានសហព័ន្ធជ្រើសរើសឲ្យចូលហ្វឹកហាត់ដើម្បីត្រៀមខ្លួនប្រកួតក្នុងការប្រកួត AFF U22 Championship 2019 ដែលមានដូចជា៖ កីឡាករ ឈិន ឆៃនុត, សាវែង សំណាង, សឿត បារាំង, យ៊ើ សាហ្វី, សុខ បញ្ញា, ជួន ចាន់ចាវ, ពៅ ប៉ុនវុឌ្ឍី, យ៊ើ មូស្លីម, សួន នឿត និងកីឡាករសាត រ៉ូហ្សាក់ ។

សូមបញ្ជាក់ថាការកោះហៅរបស់សហព័ន្ធបាល់ទាត់កម្ពុជានេះគឺធ្វើឡើងដើម្បីឲ្យកីឡាករអាយុក្រោម២២ឆ្នាំធ្វើការជួបជុំគ្នាក្នុងតំណាក់កាលដំបូង ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី AFF U22 Championship 2019 ដែលរៀបចំឡើងដោយម្ចាស់ផ្ទះកម្ពុជា ហើយកម្មវិធីនេះនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ។

មតិយោបល់


អត្ថបទផ្សេងៗ