សប្តាហ៍ទី១ ក្រុមបាល់ទាត់ភ្នំពេញក្រោន បានបើកទ្វារកីឡដ្ឋាន RSN ស្វាគមន៍ក្រុមភ្ញៀវសូលទីឡូអង្គរ

March 3, 2018 - 1:35 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមបាល់ទាត់ភ្នំពេញក្រោន បានបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវសូលទីឡូអង្គរ ក្នុងជំនួបបើកឆាកនៃលីគកំពូលកម្ពុជា ថ្ងៃសៅរ៍ ទី៣ ខែមីនា ។ ស្ថិតក្នុងការគាំទ្រពីអ្នកទស្សនាផ្ទាល់ប្រមាណជាង ២០០០នាក់ ក្រុមម្ចាស់ផ្ទះទទួលបាន ៣ ពិន្ទុ ពោលគឺបានយកឈ្នះក្រុមភ្ញៀវដែលមកពីខេត្តសៀមរាបក្រោមលទ្ធផល ១-០ ។ នៅក្នុងវគ្គទី១ ក្រុមម្ចាស់ផ្ទះបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមភ្ញៀវ នៅនាទីទី ១០ កីឡាករ Jorin John បានដួលក្នុងប្រអប់គ្រោះថ្នាក់ ដែលធ្វើឲ្យអាជ្ញាកណ្តាលពិន័យបាល់ ១១ម៉ែត្រ ហើយទាត់បញ្ចូលទីបានសម្រេចដោយកីឡាករ Pouya Hosseini ។ លទ្ធផល ១-០ ធ្វើឲ្យក្រុមភ្នំពេញក្រោនទទួលបាន ៣ពិន្ទុ ដោយឈរលេខ ៤លើតារាងនៃលីគកំពូលកម្ពុជាក្នុងសប្តាហ៍ទី១ នេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ