ក្រុម U15 ភ្នំពេញក្រោន រក្សាកំណត់ត្រាឈ្នះកម្រិតខ្ពស់ក្នងរយៈពេលត្រឹម ៣ខែចុងក្រោយនេះ

July 13, 2018 - 11:45 AM | អត្ថបទដោយ៖ មករា

ក្រុមថ្នាលយុវជនភ្នំពេញក្រោន អាយុក្រោម ១៥ឆ្នាំកំពុងរក្សាកំណត់ត្រាឈ្នះកម្រិតខ្ពស់ក្នុងរយៈពេល ៣ខែចុងក្រោយនេះ បន្ទាប់ពីទទួលបានជ័យជម្នះ ៩លើកក្នុងចំណោម ១០ប្រកួត និងស្មើ ១លើកដោយពុំទាន់ចាញ់នៅឡើយទេ ។ ជ័យជម្នះទាំងនេះបាននាំមកនូវក្តីរីករាយក៏ដូចជាកម្លាំងចិត្តសម្រាប់ពួកគេក្នុងដំណើរឆ្ពោះទៅកាន់អាជីពជាកីឡាករបាល់ទាត់នាពេលអនាគតទាំងក្នុងក្លឹប ក៏ដូចជាក្នុងក្រុមជម្រើសជាតិផងដែរ ។

កញ្ញា ឈឿន នីផា គ្រូបង្គោលក្រុម U15 ភ្នំពេញក្រោន បានថ្លែងថា៖ ” នេះជាលទ្ធផលល្អមួយសម្រាប់ពួកយើង ប៉ុន្តែយើងមិនអាចមានអំនួតបានឡើយព្រោះការប្រកួតទាមទារឱ្យមានការហ្វឹកហាត់ត្រឹមត្រូវ ការធ្វើការងារជាក្រុមបានល្អ ភាពឆ្លាតវៃ និងមានឆន្ទៈមោះមុត ដូច្នេះការឈ្នះកន្លងមកត្រូវទុកជាមេរៀន ឬបទពិសោធន៍ ហើយក្រុមទាំងមូលត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត តាមរយៈការអភិវឌ្ឍខ្លួនជាប្រចាំ ។ ”

គ្រូបង្វឹកវ័យក្មេងរូបនេះបានបន្ថែមថា៖ “ជាធម្មតាក្មេងៗទាំងនេះមានមានបច្ចេកទេសល្អ ប៉ុន្តែនៅមានបញ្ហាខាងកាយសម្បទា និងកម្លាំងដែលតម្រូវឱ្យពួកគេមានការព្យាយាមហ្វឹកហាត់ ហើយយកចិត្តទុកដាក់លើរបបអាហារផង យ៉ាងណាក៏ដោយ ខ្ញុំជឿជាក់ថា ពួកគេមួយចំនួនមានកម្រិតយល់ដឹងខ្ពស់លើកីឡាបាល់ទាត់ ហើយមាននឹងមានឱកាសអាចក្លាយជាកីឡាករអាជីពនាពេលអនាគត!”

 

មតិយោបល់


អត្ថបទផ្សេងៗ