ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់ក្រុមជម្រើសជាតិកម្ពុជាឲ្យទទួលបានជោគជ័យនៅយប់នេះ

September 10, 2018 - 2:03 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមគោព្រៃកម្ពុជានឹងត្រូវប្រកួតជាលក្ខណះមិត្តភាពជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីនាល្ងាចថ្ងៃនេះ វេលាម៉ោង៦.៣០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិច ក្រោមការដឹកនាំជាលើកដំបូងរបស់គ្រូបង្វឹកថ្មី Keisuke Honda ។ កីឡាករទាំងបួនរូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានកីឡាករស៊ិន កក្កដា អ៊ុក សុវណ្ណ អ៊ិន សូដាវីដ និងប្រាក់ ធីវ៉ា បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការបង្ហាញខ្លួនតំណាងឲ្យប្រទេសកម្ពុជាយើងនាយប់នេះ ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់ក្រុមកីឡាករជម្រើសជាតិកម្ពុជាទាំងអស់ឲ្យទទួលបានជោគជ័យក្នុងការប្រកួតនាថ្ងៃនេះ និងសូមអំពាវនាវឲ្យបងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា ចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់ក្រុមគោព្រៃរបស់យើង ៕

មតិយោបល់


អត្ថបទផ្សេងៗ