ក្រុមអាយុក្រោម ១៥ឆ្នាំ និង១៧ឆ្នាំភ្នំពេញក្រោនសុទ្ធតែមានការប្រកួតនាចុងសប្តាហ៍នេះ

September 7, 2018 - 12:56 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃសៅរ៍ ទី៨ ខែកញ្ញា ស្អែកនេះ ក្រុមកីឡាករអាយុក្រោម១៥ឆ្នាំភ្នំពេញក្រោន នឹងត្រូវធ្វើការប្រកួតមិត្តភាពជាមួយក្រុមកីឡាករអាយុក្រោម១៧ឆ្នាំ KMH នាវេលាម៉ោង ៦.០០ល្ងាចនៅលើទីលានហ្វឹកហាត់នៃកីឡដ្ឋាន RSN ។

ចំណែកថ្ងៃអាទិត្យ ទី៩ ខែកញ្ញា ក៏មានការប្រកួតមួយគូទៀតដែរគឺជាការប្រកួតរវាងក្រុមអាយុក្រោម១៧ឆ្នាំរបស់ភ្នំពេញក្រោន និងក្រុមអាយុក្រោម១៧ឆ្នាំ Youngchester Academy នាវេលាម៉ោង ៨.៣០ព្រឹកនៅលើទីលានហ្វឹកហាត់នៃកីឡដ្ឋាន RSN ដូចគ្នា ។

បងប្អូនអ្នកគាំទ្រក្រុមបាល់ទាត់ភ្នំពេញក្រោន ក៏ដូចជាអ្នកដែលស្នេហាវិស័យបាល់ទាត់អាចចូលរួមទស្សនាដោយសេរី ដើម្បីជាកម្លាំងចិត្តដល់ក្រុមកីឡាករក្មេងៗរបស់យើង ៕

មតិយោបល់


អត្ថបទផ្សេងៗ