ការត្រៀមខ្លួនរបស់ពៅ ប៉ុនវុទ្ធី សម្រាប់ការប្រកួតជាមួយក្រុមគិរីវង់សុខសែនជ័យ
August 27, 2020 - 1:39 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍
ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ ដោយក្រុមសីង្ហក្រហមភ្នំពេញក្រោន នឹងត្រូវប្រកួតជាមួយក្រុមគិរីវង់សុខសែនជ័យ នាថ្ងៃសៅរ៍ ទី២៩ ខាងមុខនេះ ។ ខ្សែប្រយុទ្ធ ពៅ ប៉ុនវុទ្ធីបាននិយាយពីការប្រកួតនេះថា « ក្រុមរបស់យើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតជាមួយគិរីវង់ ពួកយើងត្រៀមទាំងកាយ ទាំងចិត្ត និងឆន្ទះ ។ ពួកគេមានកីឡាករខ្មែរដែលមានគុណភាពមួយចំនួនផងដែរ ដូច្នេះយើងមិនអាចមើលស្រាលការប្រកួតនេះទេ » ។
កីឡាករវ័យ២២ឆ្នាំរូបនេះបានបន្ថែមថា៖ « ការប្រកួតនៅពានសម្តេចយើងមានគោលដៅច្បាស់លាស់នោះគឺចង់បានពាន ដូច្នេះយើងតែងតែត្រៀមជានិច្ចសម្រាប់ការប្រកួតរបស់យើង » ។
សូមបញ្ជាក់ថាការប្រកួតរវាងភ្នំពេញក្រោន និងក្រុមគិរីវង់នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Smart RSN នាវេលាម៉ោង៦ល្ងាច ដោយការប្រកួតនេះមិនអនុញ្ញាត្តិឲ្យអ្នកគាំទ្រចូលរួមទស្សនាដោយផ្ទាល់បាននោះទេ ៕