ពៅ ប៉ុនវុឌ្ឍី៖«​ភ្នំពេញក្រោន គឺជាផ្ទះទីពីររបស់ខ្ញុំ»

December 6, 2019 - 10:47 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ពៅ ប៉ុនវុឌ្ឍី បានចាត់ទុកក្លិបបាល់ទាត់ភ្នំពេញក្រោន ជាផ្ទះទីពីរ២របស់ខ្លួន បន្ទាប់ពីរូបគេបានបន្តកិច្ចសន្យារយៈពេលវែងជាមួយក្លិបកាលពីថ្ងៃ ព្រហស្បតិ៍ សប្តាហ៍មុន។

ខ្សែប្រយុទ្ធរូបនេះ ដឹងគុណដល់ក្លិបគាត់បានចំណាយពេលជាច្រើនរដូវកាលជាមួយចាប់តាំងពីនៅកីឡាករយុវជនថ្នាល។

កីឡាករវ័យ ២១ ឆ្នាំរូបនេះដឹងថាវាលំបាកប៉ុណ្ណាសម្រាប់រូបគេក្នុងការឈានជើងចូល Red Singha ខណៈរូបគេត្រូវការប្រជែងយកកន្លែងមួយមានកីឡាករបរទេសដែលមានគុណភាពជាច្រើន និងមានកាយសម្បទាល្អ។

ទោះយ៉ាងណារូបគេបានប្តេជ្ញាចិត្តតស៊ូដណ្តើមយកកន្លែងលេង ខណៈរូបគេមានគោលបំណងចង់លេងឱ្យបានច្រើន និងធ្វើអ្វីគ្រប់យ៉ាងតាមអាចធ្វើបានដើម្បីជួយក្លិបឱ្យសម្រេចគោលដៅនៅរដូវកាលនេះ។

ពៅ ប៉ុនវុឌ្ឍី បាននិយាយថា៖«ខ្ញុំសប្បាយចិត្តបានបន្តកិច្ចសន្យាថ្មី និងបន្តនៅក្លិបរយៈពេលជាច្រើនរដូវកាលទៀត។ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នករាល់គ្នានៅក្លិបសម្រាប់ការជឿទុកចិត្តរបស់ពួកគេ»។

«ខ្ញុំតែងតែដឹងគុណដល់ ភ្នំពេញក្រោន ហើយវាគឺចេញពីបេះដូងខ្ញុំ។ នៅ ភ្នំពេញក្រោន វាដូចជាគ្រួសារហើយខ្ញុំគិតថាវាជាផ្ទះទីពីររបស់ខ្ញុំ»។

«ខ្ញុំនឹងព្យាយាមដើម្បីជំនួសកន្លែងរបស់ខ្ញុំ និងទទួលបានការលេងច្រើនប្រកួតទៀតនៅរដូវកាលក្រោយ។ វាមិនងាយស្រួលទេជាពិសេសជាមួយនឹងកាយសម្បទារបស់ខ្ញុំ ប៉ុន្តែខ្ញុំដឹងពីអ្វីដែលខ្ញុំត្រូវធ្វើដើម្បីកែលម្អ។ ខ្ញុំនឹងប្រឹងប្រែងធ្វើការ ប៉ុន្តែវាអាស្រ័យលើគ្រូបង្វឹកព្រោះគាត់គឺជាអ្នកសំរេចចិត្តថានរណានឹងលេងហើយនរណានឹងអង្គុយនៅកៅអីបម្រុង»។

«យើងមិនមានរដូវកាលអស្ចារ្យក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះទេ ហើយយើងក៏មិនបានឈ្នះលីគដែរ។ យើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចគោលដៅរបស់យើង និងធ្វើឱ្យក្លិបមានសមត្ថភាពប្រកួតប្រជែងជាមួយក្លិបផ្សេងទៀត»៕

មតិយោបល់


អត្ថបទផ្សេងៗ