កីឡាករសញ្ជាតិអ៊ីរ៉ង់ Pouya Hosseini បានសម្រេចចិត្តចូលរួមជាមួយក្លឹបភ្នំពេញក្រោន

December 27, 2017 - 12:33 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករខ្សែប្រយុទ្ធសញ្ជាតិអ៊ីរ៉ង់ វ័យ ២៩ឆ្នាំ Pouya Hosseini បានសម្រេចចិត្តចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន បន្ទាប់ពីបានធ្វើតេស្តសមត្ថភាពរួចរាល់ ។ Pouya Hossein គឺជាខ្សែប្រយុទ្ធដ៏ឆ្នើមមួយរូបរបស់ក្លឹប PSM Massakar FC ក្នុងក្របខ័ណ្ឌ Liga 1 របស់ប្រទេសឥណ្ឌូនេស៊ីនាឆ្នាំ ២០១៧ កន្លងផុតទៅនេះ ។ ចំពោះប្រវត្តិរបស់កីឡាកររូបនេះគឺភាគច្រើនគេធ្លាប់បានលេងនៅក្លឹបរបស់ប្រទេសថៃដែលមានដូចជា ក្លឹប Nongbua Pitchaya FC ឆ្នាំ២០១៦ ក្លឹប Muangthong United នារដូវកាល ២០១៤-២០១៥ និង ក្លឹប Udon Thani FC ឆ្នាំ២០១៣ ផងដែរ ។ វត្តមានរបស់ Pouya Hossein គឺជាកម្លាំងដ៏សំខាន់បំផុតរបស់ក្លឹបសម្រាប់ការត្រៀមខ្លួនចូលរួមក្នុងការប្រកួតពានរង្វាន់លីគកំពូលរបស់ព្រះរាជាណាចក្រកម្ពុជា Metfone Cambodian League ។

 

សូមបញ្ជាក់ថាកីឡាកររូបនេះ គឺជាកីឡាករបរទេសដំបូងគេបង្អស់ដែលបានចុះកុងត្រាលេងនៅក្លឹបបាល់ទាត់ភ្នំពេញក្រោន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ សម្រាប់រដូវកាល ២០១៨ ខាងមុខនេះ ។

មតិយោបល់


អត្ថបទផ្សេងៗ