មកស្គាល់ប្រវត្តិខ្លះៗរបស់កីឡាករ Pouya Hosseini ក្នុងថ្ងៃខួបកំណើតឈានចូលវ័យ ៣០ឆ្នាំរបស់គេ

May 29, 2018 - 10:35 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករ Pouya Hosseini គឺជាកីឡាករជនជាតិអុឺរ៉ង់ ដែលមានបទពិសោធន៍ជោគជាំមួយរូបលើវិស័យកីឡាបាល់ទាត់ ។ កីឡាករវ័យ៣០ឆ្នាំ រូបនេះធ្លាប់លេងនៅក្លឹបមួយចំនួនដែលមានដូចជា៖ ក្លឹប Udon Thani FC ក្នុងឆ្នាំ២០១៣, ក្លឹប Muangthong United នារដូវកាល ២០១៤-២០១៥, ក្លឹប Nongbua Pitchaya FC នៅឆ្នាំ២០១៦, ក្លឹប PSM Massakar FC (ប្រទេសឥណ្ឌូនេស៊ី) ក្នុងឆ្នាំ២០១៧ និងចុងក្រោយនេះគេបានសម្រេចចិត្តចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ។

ថ្មីៗនេះក្រោមការដឹកនាំរបស់លោក Sean Sainsbury គ្រូបង្គោលរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន បានផ្លាស់ប្តូរតំណែងរបស់ Pouya ពីខ្សែប្រយុទ្ធទៅជាខ្សែការពារកណ្តាល ដោយលោកបានអះអាងថា កីឡាកររូបនេះធ្លាប់មានប្រវត្តិលេងជាខ្សែការពារពីមុនមក ដូច្នេះចំពោះការផ្លាស់ប្តូរនេះមិនមានអ្វីប៉ះពាល់ដល់រូបគេនោះទេ ។ ចំពោះកីឡាករជនជាតិអុឺរ៉ង់រូបនេះក៏សម្តែងនូវការពេញចិត្តចំពោះតំណែងជាខ្សែការពារនេះដែរ ពោលគឺគេសង្កត់ធ្ងន់ទៅលើលទ្ធភាពដែលខ្លួនគេមាន ដើម្បីជួយក្រុមឲ្យទទួលបានជោគជ័យ ហើយគេអាចលេងគ្រប់តំណែងទាំងអស់ទៅតាមការចង់បានរបស់ក្រុម ក៏ដូចជាគ្រូបង្វឹក ។

គួរបញ្ជាក់ផងដែរថា ឆ្លងកាត់ការប្រកួតក្នុងលីគកំពូលរយៈពេល៧ ប្រកួតកន្លងមកកីឡាកររូបនេះរកបានចំនួន ១គ្រាប់ ដោយក្នុងជំនួបនៅសប្តាហ៍ទី១ ជាមួយក្រុមសូលទីឡូអង្គរ ។ ចំពោះថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់កីឡាករ Pouya Hosseini ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរឲ្យរូបគេទទួលបានភាពជោគជ័យក្នុងអាជីពបាល់ទាត់របស់គេ ៕ 

ខាងក្រោមនេះគឺជាវីដេអូក្នុងកិច្ចសម្ភាសន៍ជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន៖

មតិយោបល់


អត្ថបទផ្សេងៗ