លោក ស៊ុំ វណ្ណា និយាយអំពីការប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង

July 29, 2019 - 11:10 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លិបភ្នំពេញក្រោន បានទទួលបរាជ័យក្នុងសប្តាហ៍ទី១៧ ដោយលទ្ធផល ២ទល់៥ ក្នុងជំនួបជាមួយក្លិបកំពូលតារាង ព្រះខ័នរាជស្វាយរៀង ហើយក៏ជាចាញ់លើ់កដំបូងក្នុងចំណោម៦ប្រកួតចុងក្រោយនៅលើកីឡដ្ឋាន​ Smart RSN ។

ខាងក្រោមនេះគឺការយល់ឃើញរបស់លោក ស៊ុំ វណ្ណា គ្រូបង្វឹកបណ្តោះអាសន្នក្លិប ភ្នំពេញក្រោន ថ្លែងក្នុងសន្និសិតសារព័ត៌មានក្រោយបញ្ចប់ការប្រកួត ។

ហេតុផលដែលនាំអោយរបូតច្រើនគ្រាប់…

តាមពិតយើងបានរៀបចំបានយ៉ាងល្អអំឡុងពេលហ្វឹកហាត់ ប៉ុន្តែពេលចូលការប្រកួតគឺស្ថានភាពផ្សេងទៀត។ នៅពេលដែលស្ថានភាពផ្សេងទៀតគឺធ្វើអោយបាត់បង់ទំនាក់ទំនងរវាងខ្សែការពារ និងបម្រើ ដោយព្យាយាមលេងបាល់វែងច្រើន ដោយយើងមានទំនុកចិត្តលើខ្លួនឯងក្នុងការថែរក្សាបាល់ដូចគូប្រកួតរបស់យើងឡើយ។ យើងចាប់ផ្តើមលេងបាល់វែងពីក្រោមទៅតំបន់ប្រយុទ្ធ ដោយរំលងតំបន់កណ្តាល​ ដែលធ្វើអោយយើងមិនអាចរៀបចំវិញបានពេលបាត់បាល់ធ្វើអោយគូប្រកួតវាយបកបានក៏ជាការរៀបចំរបស់យើងមិនបានល្អនៅតំបន់ការពារ។

ការផ្លាស់ប្តូរ សាហ្វី ពីការពារកណ្តាល ទៅ ការពារស្លាបស្តាំ…

វាតែងតែមានចំណុចខ្វះខាត ប៉ុន្តែយើងអោយមានជម្រើសដោយជំនួសដោយ សុវណ្ណ និងស៊ីង នៅកណ្តាលដើម្បីជួយគាំទ្រគាត់នៅពេលបង្កកំហុស។ ប៉ុន្តែជាក់ស្តែងគាត់សហការគ្នាមិនបានល្អធ្វើអោយមានចន្លោះប្រហោងច្រើន គូប្រកួតក៏មានឱកាសបោះបាល់ទម្លុះ និងទាត់ទី។

មិនមានវត្តមាន ប្រាក់ ធីវ៉ា និងសាវែង សំណាង…

ធីវ៉ា គាត់ឈឺដោយសារយើងហាត់ទាំងភ្លៀងសាច់ដុំរបស់គាត់ក៏មិនស្រួល។ សម្រាប់ សំណាង មានបញ្ហាត្រង់កជើងប្រហែល២ ទៅ៣សប្តាហ៍ហើយ ប៉ុន្តែយើងនឹងព្យាយាមហ្វឹកហាត់ខ្លាំងក៏ឃើញអំពីបញ្ហារបួសគាត់ទើបសម្រេចចិត្តដាក់ គង់ ចាន់វុទ្ធី។

ការផ្លាស់ប្តូរ Booyshane នៅវគ្គទី១…

នៅវគ្គទី១គឺយើងព្យាយាមការពារនៅតំបន់កណ្តាល (Middle third) ដើម្បីអោយណែនបន្តិច ដូច្នេះនៅពេលគូប្រកួតបានបាល់យើងអនុញ្ញាតអោយគាត់លេងនៅតំបន់គាត់ចុះ ហើយយើងចាំដាក់សម្ពាធគាត់វិញ។ ប៉ុន្តែធាតុពិតគាត់ធ្វើមិនបានល្អនៅតំបន់ហ្នឹង យើងឃើញថា សាហ្វី ជាកីឡាករមានបទពិសោធន៍ទាបនៅតំបន់ខាងការពារខាងស្តាំ ដូច្នេះបើគាត់មិនសហការជាមួយ Booyshane ប្រាកដជាមានបញ្ហាច្រើន។

ការផ្តល់ឱកាសអោយគូប្រកួតលេងបាល់ឆ្ងាយ និងទម្លាក់ក្រោយខ្សែការពារ…

និយាយរួម គឺសហការគ្នាអត់បានល្អ ការទម្លាក់អត់បានល្អ ការស្មានបាល់ពេលនៅលើខ្យល់យើងរក្សាជំហររបស់ខ្លួនមិនបានល្អ។

ការមិនប្រើកីឡាករបរទេស៤រូបនៅលើទីលាន…

ធាតុពិត Paulo Victor ក៏គាត់ឈឺដែរ ប៉ុន្តែព្យាយាមជំរុញគាត់ ដោយគាត់ខំប្រឹងលេងទាំងឈឺ។

មតិយោបល់


អត្ថបទផ្សេងៗ