ពុំ តុលា សម្រេចចូលរួមជាមួយភ្នំពេញក្រោននៅរដូវកាលថ្មីនេះ

November 6, 2018 - 1:00 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានសេចក្តីសោមនស្សរីករាយ និងសូមជម្រាបជូនអ្នកគាំទ្រក៏ដូចជាសាធារណជនឱ្យបានជ្រាបថា ក្លឹបបានសម្រេចចុះកុងត្រាជាមួយកីឡា ពុំ តុលា ដើម្បីត្រៀមក្នុងការប្រកួតសម្រាប់រដូវកាលខាងមុខនេះ ។

កីឡាករចាស់វស្សារូបនេះ បានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួនតាំងពីឆ្នាំ២០០៦ ជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលពេលនោះមានឈ្មោះថា Phnom Penh FC ហើយចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៨ លេងនៅក្លឹបក្រសួងការពារជាតិ ។ ខ្សែការពារឆ្វេងរូបនេះក៏ធ្លាប់ជាប់ជម្រើសជាតិកម្ពុជានៅឆ្នាំ២០០៧ ២០១១ និងឆ្នាំ២០១៨ ផងដែរ ។

យើងសង្ឃឹមថាវត្តមានរបស់កីឡាកររូបនេះ នឹងជាកម្លាំងដ៏សំខាន់របស់ក្រុមក្នុងការប្រកួតប្រជែងសម្រាប់រដូវកាលក្រោយ!

មតិយោបល់


អត្ថបទផ្សេងៗ