ប៉ូលីន, សាហ្វី និងមូស្លីម កោះហៅចូលក្រុមជម្រើសជាតិកម្ពុជា

November 4, 2019 - 4:24 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាករ៣រូប របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីន, យឿ សាហ្វី និង យឿ ម៉ូស្លីម ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កោះហៅចូលក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមការប្រកួតវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 & Asian Cup 2023។

ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ រវាងក្រុមជម្រើសជាតិកម្ពុជា និងហុងកុង នៅពហុកីឡដ្ឋានជាតិ។ ខណៈក៏នឹងមានការប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមជម្រើសជាតិម៉ុងហ្គោលលី នៅថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០១៩ ផងដែរ។

មតិយោបល់


អត្ថបទផ្សេងៗ