កម្មវិធីសប្បុរសធម៌ Play for the Kids បន្តបើកទទួលការបរិច្ចាគរហូតដល់ថ្ងៃទី ១៩ តុលា

October 10, 2019 - 3:13 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កម្មវិធីសប្បុរសធម៌ Play for the Kids ដែលរៀបចំឡើងដោយក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងបន្តបើកទទួលការបរិច្ចាគរបស់អ្នកគាំទ្ររហូតដល់ថ្ងៃទី ១៩ ខែ តុលា ត្រូវនឹងការប្រកួតជាមួយ អគ្គិសនីកម្ពុជា នៅកីឡដ្ឋាន Smart RSN វេលាម៉ោង៦ល្ងាច។

កម្មវិធីសប្បុរសធម៌ខាងលើរៀបចំឡើងដើម្បីជួយដល់កុមាររស់នៅតំបន់បឹងស្បូវ ភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ខណៈកាលពីថ្ងៃទី៤ តុលា កន្លងទៅយើងក៏មានការប្រកួតមិត្តភាពសប្បុរសធម៌ជាមួយ ក្រសួងការពារជាតិ ក្នុងកម្មវិធី Play for the Kids ដោយទទួលបានថវិកាមួយចំនួន និងសម្ភារៈសិក្សាដូចជា សៀវភៅ, ប៊ិច និងកាតាប។

ក្លិបបាល់ទាត់ភ្នំពេញក្រោន ក៏សូមអំពាវនាវដល់អ្នកគាំទ្រទាំងអស់ថាអាចធ្វើការបរិច្ចាគជាសំភារៈគ្រប់យ៉ាងដូចជា ថវិកា ខោអាវ សៀវភៅ កាបូប ប៊ិច ស្បែកជើង និងវត្ថុផ្សេងៗទៀត ដើម្បីជាការជួយដល់កុមារដែលស្ថិតនៅតំបន់ស្រយាលរស់នៅលើផ្ទៃទឹកនោះ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ទូរសព្ទលេខ៖ ០៨១ ៥១៤ ១៦៣ / ០៩៦ ៤២១ ៥៥៤៥៕

ចូលរួមទាំងអស់គ្នាដើម្បីកុមារកម្ពុជា!

មតិយោបល់