ក្រុមហ៊ុន Pi Pay សហការជាមួយនឹងអង្គការ Football For life ធ្វើកម្មវិធី Summer Camp នៅ Smart RSN

September 16, 2019 - 12:30 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានសហការជាមួយអង្គការ Football For life ធ្វើកម្មវិធី Summer Camp នៅកីឡដ្ឋាន Smart RSN រយៈពេលមួយសប្តាហ៍ដើម្បីចែករំលែកបទពិសោធន៍ទាក់ទងទៅបំនិនជីវិត និងការលេងបាល់ទាត់ទៅដល់ក្មេងៗដែលសិក្សានៅសាលាបឋមសិក្សាពញ្ញាក្រែក ។ ស្ថិតក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន Pi Pay កុមារនឹងត្រូវបានសិក្សារពីបំនិនជីវិតក៏ដូចជាបាល់ទាត់ក្នុងមួយថ្ងៃ៣០នាក់រហូតដល់ថ្ងៃចុងក្រោយពួកគេនឹងរៀបក្រុមបាល់ទាត់មួយដោយខ្លួនគេ ដើម្បីធ្វើការប្រកួតជាមួយគ្នា ។

សូមបញ្ជាក់ថាគោលបំណងចម្បងនៃការធ្វើកម្មវិធីនេះឡើងគឺដើម្បីផ្សារភ្ជាប់បាល់ទាត់ជាមួយនឹងកុមារដែលស្រលាញ់ និងចូលចិត្ត ពោលគឺផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ពួកគេក្នុងការមកទីលានដោយផ្ទាល់ក្នុងអំឡុងពេលវិស្សមកាលរបស់គេនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ