Pi Pay ជាសេវាកម្មទូទាត់ប្រាក់ងាយស្រួល និងមានសុវត្ថិភាពដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ចូលសហគមន៍
December 8, 2020 - 3:52 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍
ក្រោយក្រសួងសុខាភិបាលប្រកាសថា ជំងឺកូវីដ-១៩ អាចឆ្លងតាមក្រដាសប្រាក់ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា បានចេញសេចក្ដីថ្លែងការរួម ដោយលើកទឹកចិត្តឲ្យពលរដ្ឋទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ជាងទូទាត់ក្រដាសប្រាក់ផ្ទាល់ ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការចម្លងកូវីដ-១៩ជាមួយរដ្ឋាភិបាល។
ជាមួយគ្នានេះ សេវាកម្មទូទាត់ប្រាក់ Pi Pay ដែលជាដៃគូឧបត្ថម្ភរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនគឺជាជម្រើសដ៏ងាយស្រួល និងប្រកបដោយសុវត្ថិភាពនិងជាផ្នែកមួយនៃការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ចូលសហគមន៍ដែលជាការព្រួយបារម្ភដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា ក្រៅពីទូទាត់លើការចំណាយនៅតាមបណ្តាហាងអាហារ ហាងលក់សម្លៀកបំពាក់ជាដើមនោះ Pi Pay ក៏មានសេវាកម្មចំណាយលើការទិញកាតទូរសព្ទ ថ្លៃទឹក ភ្លើង សំរាម និងអុិនធើណេតថែមទៀតផង។
ដូច្នេះ ស្របទៅតាមការអំពាវនាវរបស់ស្ថាប័នហិរញ្ញាវត្ថុសំខាន់ៗនៅកម្ពុជា យើងខ្ញុំសូមលើកទឹកចិត្តលោកអ្នក ប្តូរមកប្រើប្រាស់សេវាកម្ម Pi Pay ជំនួសក្រដាសប្រាក់ដែលអាចជាប្រភពចម្លងរោគមកកាន់បុគ្គល គ្រួសារ និងសហគមន៍របស់យើង។