ជំនួបភ្នំពេញក្រោន និង ណាហ្គា ក្នុងព្រឹត្តិការណ៍លីគកំពូលត្រូវលើកទៅសប្តាហ៍ក្រោយវិញ

July 19, 2018 - 12:12 PM | អត្ថបទដោយ៖ មករា

ជំនួបរវាងក្រុមភ្នំពេញក្រោន និងណាហ្គាវើលដ៍ នឹងត្រូវលើកពេលទៅប្រកួតនៅវេលាម៉ោង ៣.០០រសៀលថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨វិញដោយនឹងធ្វើឡើងនៅកីឡដ្ឋានស្តាតចាស់ដដែល ដោយសារតែក្រុមណាហ្គាត្រូវចូលរួមក្នុងកម្មវិធីបាល់ទាត់ជាមួយយុវជនខេត្តកំពង់ស្ពឺដោយព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា ។

សូមបញ្ជាក់ដែរថា កាលពីជួបគ្នាក្នុងជើងទី១កន្លងមកនៅកីឡដ្ឋាន RSN ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន បានបាត់បង់ ៣ពិន្ទុបន្ទាប់ពីទទួលបរាជ័យក្នុងលទ្ធផល ១-០ ក្រោមថ្វីជើងក្រុមណាហ្គារួចមក ។ បន្ទាប់ពីឆ្លងកាត់ប្រកួតទាំង ១៤សប្តាហ៍រួចមកយើងឃើញថា ក្រុមទាំងពីរកំពុងតែមានគម្លាតគ្នាយ៉ាងខ្លាំងលើតារាងចំណាត់ថ្នាក់លីគកំពូលកម្ពុជាពោលគឺក្រុមណាហ្គាឈរនៅចំណាត់ថ្នាក់លេខ២ ជាមួយនឹង ៣២ពិន្ទុក្នុងដៃ ចំណែកឯក្រុមភ្នំពេញក្រោនស្ថិតនៅលេខ ៥ និងមាន ២១ពិន្ទុប៉ុណ្ណោះ ៕

 

មតិយោបល់


អត្ថបទផ្សេងៗ